ឃាត់ឡានដឹកសត្វប្រវឹកជាង ១០០០ក្បាល និងឃាត់ខ្លួនមនុស្ស ៣នាក់ យកទៅសួរនាំ នៅកំពង់ធំ

(ថ្ងៃទី 13 កក្កដា 2019 ម៉ោង 4:20 pm)

(កំពង់ធំ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ រថយន្ដក្រុមហ៊ុនមួយគ្រឿង ដែល លួចដឹកសត្វព្រៃប្រវឹកជាង ១០០០ក្បាល ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តកំពង់ធំ។
រថយន្ដមួយគ្រឿង ដែលលួចដឹកសត្វប្រវឹកនេះ សង្ស័យនាំយកមកពីព្រំដែនថៃ ហើយប្រវិកនេះជាប្រវឹកព្រៃ មិនមែនគេចញ្ចឹមនោះទេ ដោយពួកគេបម្រុងនាំយកទៅរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៣នាក់ផងដែរ ហើយបច្ចុប្បន្នកំពុងធ្វើការសួរនាំ នៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ដោយឡែក សត្វប្រវឹកព្រៃទាំងអស់នោះ បានប្រលែងចូលព្រៃធម្មជាតិ នៅរមណីយដ្ឋានប្រិយប្រស់។

នៅលើរថយន្តដែលដឹកសត្វប្រវឹកទាំងនេះ ត្រូវបានគេឃើញថា មានបិទស្លាកឈ្មោះក្រុមហ៊ុន CP ប៉ុន្តែមិនដឹងថា តើជាក្រុមហ៊ុនហ្នឹងឬមួយយ៉ាងណានោះទេ។