លោកសាប់យឿនប្រធានច្រកទ្វាអត្តរជាតិជាំឃុបឃិតជាមួយលោកកែសារ៉ាត់មេគយនិងរដ្ឋាក បើកភ្លើងខៀវ នាំចូលអាហារខូចគុណភាពមិនបានត្រួតពិនិត្យត្រឹមត្រូវ

ខេត្តឧត្ដរមានជ័យ៖ក្រោយពីមានការចុះផ្សាយតាមបណ្ដារសង្គមនិងគេហទំព័រព័ត៍មានក្នុងស្រុកមួយចំនួនពីរឿងអាស្រូវរបស់លោកសាប់យឿនប្រធានច្រកទ្វាអត្តរជាតិជាំបានឃុបឃុតជាមួយលោកកែវសារ៉ាត់មេគយនិងរដ្ឋាកបើកឲក្រុមឈ្មួញនាំចូលនូវអាហារខូចគុណ
ដូចជាឆ្អឹងមាន់ ស្លាប់មាន់ សាច់មាន់គ្រឿងក្នុងមាន់ ជ្រូក គោប្រហិតសុទ្ធសឹងជាអាហារកាកសំណល់សល់ពីប្រទេសថៃដែលប្រជាជនថៃមិនបរិភោគបែជាលោកសាប់យឿននិងលោកកែវសារ៉ាត់មេគយនិងរដ្ឋាកបើឲក្រុមឈ្មួញនាំចូលមកលក់ពេញផ្សារអន្លង់វែងដោយគ្មានការត្រួតពិនិត្យត្រូវ។

បើតាមការអោយដឹងពីសំណាក់ក្រុមអាជីវកលក់ដូរក្នុងផ្សារអន្លង់វែងទាំងផ្សារចាស់និងផ្សារថ្មីបានប្រាប់ឲក្រុមការងារយើងដឹងថាការប្រកមុខរបលក់ដូរអាហារហូបចុកប្រចាំថ្ងៃភាគច្រើននាំចូលពីប្រទេសថៃសឹង៨០%ទៅហើយ។

ក្រុមអាជីវកបន្តទៀតថាសព្វថ្ងៃពួកគាត់ក៍លក់មិនសូវចំនេញប៉ុន្មាននោះដែរ ព្រោះគាត់ត្រូវបង់លុយពីលើរហូតដល់ក្រោមចឹងហើយទើបពួកគាត់មិនសូវចំនេញប៉ុន្មាន​ ចំណែមុខរបដែលពួកគាត់លក់សព្វថ្ងៃមានដូច ឆ្អឹងមាន់ ស្លាប់មាន់ សាច់មាន់ គ្រឿងក្នុងមាន់ ជ្រូក គោ ប្រហិតទាំងនេះគឺយកមកពីប្រទេសថៃទាំងអស់ចូលតាមច្រកទ្វាអត្តរជាតិជាំតែម្ដងរីឯកអ្នកខ្លះក៍​ចាំទទួលទិញបន្តក៍មាន។

ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យបានសូមណូមពរនិងស្នើរសុំឲ្យឯកឧត្ដមប៉ែន កុសល្យអភិបាលខេត្តជួយពិនិត្យទៅមន្រ្តីតាមច្រកជាពិសេសគឺទីស្នាក់ការកុងត្រូលគយនិងរដ្ឋាកចំពោះការប្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទំនិញចេញចូលរួមទាំងអាហារបរិភោគប្រចាំថ្ងៃ ដែលនាំចូលពីប្រទេសថៃទាំងនេះផងទាន បើមិនដូច្នេះទេនឹងមានប្រជាពលរដ្ឋជាច្រើនត្រូវរងគ្រោះដោយសារតែបព្ហាសុខភាពការហូបម្ហូបអាហារបន្លែរ មានសារជាតិគីមីលើសកំរិតនិងធ្វើអោយប៉ះពាល់សុខ ពលរដ្ឋទូរទាំងខេត្ត។

ជុំវិញការពាក់ពន្ធ័ខាងលើនេះក្រុមការងារយើងក៍បានធ្វើការសាកសួរទៅលោកសាប់យឿន ប្រធានច្រកទ្វាអត្តរជាតិជាំនៅទី១៣ ខែកក្កដាឆ្នាំ២០១៩លោកបានតមវិញថាតាមច្រកមួយនេះគ្មានឃើញការនាំចូលនូវអាហារ ឆ្អឹងមាន់ ស្លាប់មាន់ គ្រឿងក្នុងមាន់ ជ្រូក គោប្រហិតនោះទេសូម្បីស្រុកអន្លង់ក៍គ្មានដែរនេះជាការបព្ជាក់របស់លោកសាប់យឿនចំណែកលោក កែវសារ៉ាត់មេគយនិងរដ្ឋាកមិនអាចទំនាក់ទំនងបានទេព្រោះគ្មានលេខទូរសព្ទ័៕ដោយ:ស្ម័គ្រជាតិ