ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាបបើកកិច្ចប្រជុំផ្សព្វផ្សាយពីរវិធានការណ៍បន្ទាន់ជម្ងឺឆ្លងសត្វពិសេសគឺជម្ងឺប៉េស្តជ្រូកអាហ្រ្វីច

ខេត្តសៀមរាប ៖ តាមរបាយការណ៏ប្រចាំថ្ងៃសៅរ៏ទី១២កើត ខែអាសាធ ឯកស័ក ឆ្នាំកុរ ព ស២៥៦៣ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩

ក្រុមការងារមន្រ្តីបច្ចេកទេសរបស់ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបចំនួន៤រូប បានបើកកិច្ចប្រជុំនៅស្រុកសូទ្រនិគមដើម្បីផ្សព្វផ្សាយពីវិធានការណ៏បន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការរាលដាលនៃជម្ងឺឆ្លងសត្វពិសេសជម្ងឺប៉េស្តជ្រូកអាហ្រ្វីកដែលចូលរួមពីអាជីវករលក់ចំណីសត្វ ឳសថ ម្ចាស់សត្តឃាត ភ្ងាក់ងារសុខភាពសត្វភូម អាជីវករពិឃាតសត្វ ដឹកជញ្ជូនសត្វចំនួន២៦នាក់ និនចែកលិខិតប័ណ្ណចំនួន៣៦០សន្លឹក បានចុះត្រួតពិនិត្យចរន្តសត្វតាមដងផ្លូវជាតិលេខ៦ ក្នុងស្រុកសូទ្រនិគម និងបានចុះចែកលិខិតប័ណ្ណដល់អ្នកចិញ្ចឹមជ្រូកចំនួន៣៦០នាក់ បានធ្វើវិធានការណ៏ជីវសុវត្ថិភាពតាមមធ្យោបាយដឹកជញ្ជូនសត្វ និងសត្តឃាតដ្ឋាន ស្រុកសូទ្រនិគមផងដែរ។

ដើម្បីធានាម្ហូបអារហាអោយមានសុវត្ថិភាពដល់ប្រជាពលរដ្ឌមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប និងការិយាល័យផលិតកម្ម និបសុព្យាបាលខេត្តតែងតែចុះផ្សព្វផ្សាយនិងការថែទាំជម្ងឺសត្វដល់ប្រជាពលរដ្ឌជាញឹកញាប់តាមបណ្តាស្រុកនាៗដើម្បីការពារនិងជាសវាងឆ្លងជម្ងឺដល់សត្វដែលយកទៅចំអិនជាម្ហូបអារហាបរិភោគធ្វើឲ្យប៉ាស់ប៉ាល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឌ ៕ ការិយាល័យ 012871575/0882799939